រន្ធត់ចិត្តណាស់! ឆ្កែមួយក្បាលបានមកយំទួញសោកនៅពីមុខមឈូសម្ចាស់របស់ខ្លួនដែលបានស្លាប់បាត់បង់ជីវិតឃើញហើយស្រក់ទឹកភ្នែក (មានវីដេអូ)

233

ហ្វីលីពីន ៖ យោងតាមប្រភពវីដេអូ១បានឱ្យដឹងថា ឆ្កែស្មោះត្រង់មួយក្បាលនេះមានឈ្មោះ Buboy បានធ្វើឱ្យអ្នកលេងអ៊ីនធើណេតចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីខែមុននេះ ទាក់ទិនទៅនឹងវីដេអូនៃសកម្មភាព ដែលវារង់ចាំម្ចាស់វានៅក្នុងសាលារៀនរាល់ថ្ងៃ ព្រោះម្ចាស់វាគឺជាគ្រូបង្រៀនម្នាក់ឈ្មោះ Carmelito Marcelo ហើយលោកបានស្លា ប់បាត់ទៅកាលពីថ្មីៗកន្លងទៅនេះ។ នេះគឺជារឿងដ៏ក្តុកក្តួលបំផុត ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ទាក់ទិនទៅនឹងឆ្កែមួយក្បាល ដែលមានទឹកចិត្តស្មោះត្រង់ជាមួយនឹងម្ចាស់វា បានសម្ដែងទុក្ខក្រៀមក្រំ មុខស្រងូតស្រងាត់ និងបានទៅរង់ចាំនៅកន្លែងធ្វើការម្ចាស់របស់វារាល់ថ្ងៃ បើទោះបីជាម្ចាស់វាបានស្លាប់បាត់ទៅហើយ ប៉ុន្តែមិនយូរប៉ុន្មានវាក៏ត្រូវបានឡា នបុ កងា ប់ទៀត

ធ្វើឱ្យមហាជនស្រក់ទឹកភ្នែកជាខ្លាំង។ប្រភពដដែលបានឱ្យដឹងថា ឆ្កែ Buboy មិនបានឃើញម្ចាស់វាអស់មួយរយៈ ព្រោះតែម្ចាស់វាបានធ្លាក់ខ្លួនឈឺជាទម្ងន់។ ដូច្នេះម្ចាស់វាត្រូវសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាង ២សប្តាហ៍។គួរឱ្យដឹងផងដែរថា Buboy គឺជាឆ្កែអនាថាដែលលោក Marcelo យកមកចិញ្ចឹមនិងថែរក្សានៅក្នុងសាលារៀនអស់រយៈពេល ៤ឆ្នាំមកហើយ។ឆ្កែមួយក្បាលនេះពិតជាស្រលាញ់លោកគ្រូ

Marcelo ជាខ្លាំង ហើយវាតាមលោកគ្រប់កន្លែងនៅក្នុងបរិវេណសាលា។យោងតាមសម្តីរបស់ប្អូនស្រីលោកគ្រូ Marcelo បានឱ្យដឹងថា លោកគ្រូ Marcelo ចាត់ទុកឆ្កែ Buboy ប្រៀបដូចជាកូនបង្កើតអីចឹង ព្រោះតែលោកពុំមានគ្រួសារផ្ទាល់ខ្លួននោះទេ។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ។ប្រភព៖ហ្វេសប៊ុក