ប្រពៃណាស់! បុរសម្នាក់កំពុងតែអង្គុយអោបដៃ អោបជើង គ្មានផ្ទះសំបែង ត្រូវបានបងស្រីស្រស់ស្អាតម្នាក់ទិញអាហារ​ ថ្នាំ និងលុយបន្តិចបន្តួច ជូនប្អូនប្រុស

156

ភ្នំពេញ ៖ ជីវិតរបស់មនុស្សយើងម្នាក់ ដែលកើតមកលើលោកនេះ តែងប្រាថ្នា ចង់រស់នៅដោយក្តីសុខសាន្ត គ្មាននរណាម្នាក់ចង់រស់នៅក្នុងជីវិតក្រលំបាក នោះទេ ហើយក៏គ្មាននរណាម្នាក់ ចង់រស់នៅ ក្នុងស្ថានភាពលំបាកវេទនានោះទេ។បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rii Ya បានបង្ហោះពីជីវិតរបស់លោកពូម្នាក់ ដែលគាត់រស់នៅក្នុងស្ថានភាពក្រលំបាក​ ធ្វើការជាសន្តិសុខ ប្រឹងរកលុយដើម្បីយកទៅឲ្យម្តាយ ធ្វើយ៉ាងណាឲ្យគាត់រស់នៅក្នុងបានសុខស្រួល ទោះកូនត្រូវលំបាកក៏លោកពូមិនរអ៊ូដែរ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា

“គាត់ជាសន្ដិសុខដែលឧស្សហ៍ព្យាយាម​ ខិតខំធ្វេីការរកលុយជូនម្ដាយដែលនៅខេត្ដរតនះគិរីហេីយចុះទៅជ្រៅទៀត​ ដល់ខែផ្ញេីរលុយជូនម្ដាយអស់ហេីយទុកតែ20$​អីជាប់ខ្លួនទេ​ អាណិតមនុស្សល្អៗនិងខិតខំបែបនេះ​ បងបានត្រឹមទិញអាហារនិងថ្នាំហេីយអោយលុយឯងបន្ថែមបន្ដិចបន្ដួចទេ​ សូមអោយឯងឆាប់ជា​ ប្អូនគេប្អូនខ្ញុំជីវិតឆ្ងាយគ្រួសារ​ តស៊ូឡេីង​#ជីវិត “។ប្រសិនបើបងប្អូនបានឃើញគាត់ ឬស្គាល់គាត់ មេត្តាជួយដល់ ប្អូនប្រុសផង ជីវិតរបស់គាត់ពិតជាមានការលំបាកខ្លាំងណាស់ ព្រោះតែចង់ជីវិតក្រខ្សត់ ខ្លួនក្រ ទើបខំប្រឹងធ្វើការ ដើម្បីយកប្រាក់ជូនម្តាយ នៅឯស្រុក៕ប្រភព៖ហ្វេសប៊ុក