អូនអេីយ អូនសំលាញ់ អូនជាអ្នកសម្រេចយកថ្ងៃ 31 ជាថ្ងៃយេីងភ្ជាប់ពាក្យ តែផ្ទុយទៅវិញ ថ្ងៃ 31 ជាថ្ងៃបុណ្យ 7ថ្ងៃ អូនទៅវិញ

15999

នាងរីម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លា ប់ ធ្វើអោយបុរសជាបានអះអាងថាជាគូដណ្តឹងនាងបានបង្ហោះរូបភាពជាច្រើនសន្លឹក នេះយោងតាមគណនីហ្វេសប៊ុក«Tong KimHak» បានបង្ហោះថា៖ «ខ្ញុំបាទ ជាគូរដណ្តឹង កញ្ញា នាង វាសនា ( ស្រីពៅ ) ពេលនេះ គាត់បានទទួលមរណៈភាពហេីយ ខ្ញុំសង្ឃឹម និងជឿជាក់ថា គាត់និងបានកេីតនៅឯឋានសួគ៌ ឋានសុខ ជាពុំខាន ។ គាត់ និងខ្ញុំបានជួបគ្រោះថ្នាក់នៅតាមផ្លូវទៅខេត្តកំពត ក្រុមគ្រួសារ មិត្តភក្តី បងប្អូន ក្រុមការងារ ពិតជាឈឺចាប់ខ្លាចផ្សាណាស់ មិនគួរណាមនុស្សល្អ ស្លូតបូត តស៊ូ បែរជាមានអាយុខ្លីបែបនេះទេ

ចំនែកឯ រូបខ្ញុំផ្ទល់ ពិតជាសោកស្តាយ វិប្បដិសារីណាស់ ខ្លាចផ្សាណាស់ មួយឆាតជីវិតនេះ នាងល្អណាស់សម្រាប់ខ្ញុំ លេីកនេះវាជារឿងមួយដែលកាចសាហាវជាទីផុត សម្រាប់ខ្ញុំនិងគ្រួសារយេីងខ្ញុំ ទោះជាខ្ញុំយំស្រែកបែកមេឃយ៉ាងណា ក៏គ្មានថ្ងៃនាងវល់មកវិញឡេីយ ខំគេច ខំសន្សំបុណ្យ ខំស្រលាញ់ ថ្នាក់ថ្នម ធ្វេីយ៉ាងម៉េចបេីយេីងមាននិស្ស័យ បានជួបគ្នាត្រឹមប៉ុណ្ណឹង សូមគ្រប់ជាតិទៅមុខ អូនរស់បានសុខសាន្ត បានអាយុវែង រស់នៅលេីគំនរទ្រព្យសម្បត្តិ ហេីយបងសុំប្រាថ្នាកេីតជាតិណាៗ បានជួបគ្នាជាគូស្មោះស្ម័គ្រ ដល់ចាស់ អស់ជីវិតរៀងៗខ្លួនរហូតតទៅ..
មួយវិញទៀត ក្នុង គណនីFacebookរបស់គូរដណ្តីងរបស់ខ្ញុំបាទ នៅពេលនេះ ខ្ញុំសូមបិទមិនទទួលការតបឆាតទៀតទេ

សូមបងប្អូនដែលមានការ មានចំងុល មានសំនួរ ចង់ចូលរួមបុុណ្យ អាចឆាតខ្ញុំបាទ ឬ ក៏ខលមកខ្ញុំផ្ទាល់ 081 619 555
#សូមអរគុណបងប្អូនមិត្តភក្តីដែលបានជួយរំលែកទុក្ខដល់ក្រុមគ្រួសារយេីងខ្ញុំ
#សូមshareជាដំណឹងដល់បងប្អូនមិត្តភក្តីគូដណ្តឹងខ្ញុំផង»ហើយគណនីហ្វេសប៊ុកដដែលបានបង្ហោះថា៖ «យេីងបាន ភ្ជាប់ពាក្យដូចបំនងហេីយ អូនញញឹមចុះ បងស្រលាញ់អូនណាស់»បន្ទាប់មកគាត់បានបង្ហោះថា៖«អូនអេីយ អូនសំលាញ់ អូនជាអ្នកសម្រាចយកថ្ងៃ31 ជាថ្ងៃយេីងភ្ជាប់ពាក្យ
ផ្ទុយទៅវិញ ថ្ងៃ31 ជាថ្ងៃបុណ្យ 7ថ្ងៃ អូនទៅវិញ
រសជាតិជីវិតសម្រាប់យេីងទាំងពីរ ពិតជាពិបាកអធិិប្បាយណាស់»។ប្រភព៖ហ្វេសប៊ុក