សុខ ពិសី ត្រូវបានហ្វេនៗស្វាគមន៍យ៉ាងកក់ក្តៅ នៅក្រៅឆាក់ (មានវីដេអូ)

60

«ភ្នំពេញ»បងប្អូនប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយថាកញ្ញា សុខ ពិសី ដែលជាតារាចម្រៀងស្រី ដ៏ល្បីល្បាញជួរមុខ ប្រចាំប្រទេសកម្ពុជា បានទាញយកប្រជាប្រិយភាព បានមិនចេះតិចពី សំណាក់មិត្តៗយុវវ័យគ្រប់ស្រទាប់ ដោយសារតែទឹកដមសម្លេង ផ្អែមស្រទន់។ ក្រៅពីនេះដែរ សុខ ពិសី ក៏មានរូបសម្រស់ មុខមាត់ស្រស់ស្អាត ថែមទាំងមាន ស្ទាយ៍តុបតែងខ្លួនតាមបែបសម័យថ្មី និងប្លែកភ្នែកជានិច្ច។ យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ សុខ ពិសី ត្រូវបានហ្វេនៗ ទម្លាយពី​ ចរិតពិតក្រៅឆាក គ្មានសល់អ្វីឡើយ ធ្វើឲ្យអ្នករាល់គ្នា ឃើញហើយ

រំភើបចិត្តខ្លាំងណាស់។ ជាក់ស្ដែង យោងតាមផេកហ្វេសប៊ុករបស់អ្នកគាំទ្ររបស់ សុខ ពិសី បានបង្ហោះវីដេអូមួយ នៅពេលដែលតារារូបនេះ បានចុះពីលើឆាកភ្លាម ហើយនាងបានឈរចាំឲ្យហ្វេនៗ ទាំងអស់បានថតរូបទាំងអស់គ្នា រយៈពេល១ម៉ោងកន្លះ ទើបដាច់ចិត្តទៅផ្ទះ។ បន្ថែមពីនេះដែរ ទោះជាពេលនោះ សុខ ពិសី ទើបតែច្រៀងលើឆាក មានភាពនឿយហត់បែបណា ក៏នៅលើផ្ទៃមុខរបស់នាង ប្រកបដោយស្នាមញញឹម សម្រាប់អ្នកគាំទ្រ ទាំងអស់ជានិច្ច៕ បងប្អូនយល់យ៉ាងណាដែល?ប្រភព៖ហ្វេសបុក

សូមទស្សនា រូបភាព នឹង វិដេអូ