ពិតជាប្លែងមែន ពាក់ឈុតស្រដៀងខោអាវគេងយប់ ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍

52

«ភ្នំពេញ»ប្រិយមិត្តធ្លាប់ជ្រាបច្បាស់រួចមកហើយថាមួយរយៈពេលនេះឃើញថា ការតែងខ្លួនរបស់តារាល្បីៗជាច្រើននៅក្នុងប្រទេស តែងតែប្លែកៗស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ មិនថាពេលពួកគេឡើងឆាក មានកម្មវិធីជប់លៀងអ្វីផ្សេងៗនេះទេ។ ជាក់ស្តែងគេសង្កេតឃើញថា មួយរយៈពេលនេះតារាល្បីៗប៉ុន្មានដួង បាននាំគ្នាចាប់ផ្តើមផ្លាស់ប្តូរការតែងខ្លួន ដោយស្លៀកឈុតដែលមហាជនជាច្រើនគិតថាសាមញ្ញៗធម្មតា ក៏ប៉ុន្តែនៅពេលដែលពួកគេស្លៀកលើខ្លួន និងធ្វើខ្លួនតុបតែងមុខមាត់ ប្រែទៅជាស្អាត និងជា

ស្ទាយ៍ថ្មីមួយ។ ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ជាមួយនឹងការតែងខ្លួនផ្លាស់ប្តូរ ដោយច្នៃឡើងដោយខ្លួនឯងបែបនេះ៕ ដោយក្នុងនោះពួកគេ បានយកខោអាវឈុត បែបរលុងៗ ស្រដៀងទៅនឹងសម្លៀកបំពាក់គេងយប់ យកទៅពាក់ឡើងឆាក និងចូលរួមកម្មវិធីផ្សេងៗ យ៉ាងប្លែកភ្នែក ទោះបីទៅសាមញ្ញបន្តិចមែន តែនៅពេលលំអរខ្លួនបន្ថែមហាក់កាន់តែស្អាតខ្លាំងឡើង។តើបងប្អូនយល់យ៉ាងណាដែល?ប្រភព៖ហ្វេសបុក

សូមទស្សនា រូបភាព