កាន់តែគៀកថ្ងៃមែនទែនហើយ ឱក​ ​សុគន្ធ​កញ្ញា​ ​ជិត​ឃើញ​មុខ​កូនប្រុស ហើយ

61

«ភ្នំពេញ»បងប្អូនប្រិយមិត្តពិតជាជ្រាបច្បាស់រួចមកហើយថា មួយរយៈពេល​ខ្លី​ទៀត​ប៉ុណ្ណោះ​ កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នឹង​បានឃើញ​មុខ​កូនប្រុស​ដំបូង​របស់​ខ្លួន ហើយ​អ្វី​ដែល​កត់សម្គាល់​នោះគឺនាងមិនសូវ​បង្ហាញមុខ​នៅក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​ឡើយ តែ​តារាចម្រៀង​រូប​នេះ​បែរជា​ត្រូវប៉ាន់​ក្នុង​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ទឹកដោះគោ​ទៅវិញ​ ​។​ ​គេនៅ​ចាំ​បាន​ថា ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ចូល​រោងការ​យ៉ាង​អធិកអធម​ជាមួយ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​ដែល​ជា​ប្អូនប្រុស​របស់​ថៅកែ​ផលិតកម្ម​ហង្ស​មាស​កាលពី​ថ្ងៃទី​ ​១៦​ ​ខែឧសភា​

កន្លងទៅ​ ដោយមាន​ការ​ចូលរួម​ពីសំណាក់​មិត្តភក្តិ​ក្នុង ​និង ​ក្រៅ​សិល្បៈ ​រួម​ជាមួយនឹង​ភ្ញៀវ​ជា​អ្នកមាន​មុខមាត់​នៅក្នុង​សង្គម​ជា​ច្រើន​ ​។​ ​ពេលនេះ​ដែរ ​តារាចម្រៀង​រូប​នេះ​ក៏​ត្រៀមខ្លួន​ក្លាយជា​ម្តាយ​របស់​គេ​ផង​ដែរ​ ​ដោយ​កូន​ក្នុង​ផ្ទៃ​របស់​តារាចម្រៀង​រូប​នេះ​គឺជា​កូនប្រុស ​ដែល​សម​តាមបំណង​នាង​ និង ​ស្វាមី​ ​។​ ​បើ​តាម​គម្រោង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ចង់បាន​កូន​ច្រើន ​ព្រោះ​ក្រុម​គ្រួសារ​របស់​នាង​មិនសូវ​មាន​សមាជិក​ច្រើន​ ​។​ ​ ​មិនយូរ​ទេ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នឹង​បានឃើញ​មុខ​កូនប្រុស​របស់​ខ្លួន​ ​ហើយ​ពេលនេះ​ដែរ ​គេ​មិនទាន់​ដឹង​ថា​តារា​

ចម្រៀង​រូប​នេះ​នឹង​សម្រាល​កូននៅក្នុង​ស្រុក​ ឬ​ ក្រៅ​ស្រុក​នោះ​ទេ​ ​។​ ដោយឡែក​សម្រាប់​ការពិនិត្យ​គ​ភ៌​ក្នុង​ផ្ទៃកន្លងមក​ អ្នកនាង​តែង​តែទៅពិនិត្យ និង តាម​ដាន​នៅ​ប្រទេសជិតខាង​ ​។​ ​ពេលនេះ​ដែរ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​កំពុង​សម្រុក​ថត​ស្ប៉ត​ទឹកដោះ​គោ ​ដោយ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ ​។​ ​មាន​អ្នកគាំទ្រជាច្រើនទន្ទឹង​ចង់​ឃើញ​មុខ​កូនប្រុស​ដំបូង​របស់​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ព្រមទាំង​ទាយទុកជាមុន​ថា​ដឹង​តែ​ឃ្យូ​ត​ហើយ ​ព្រោះ​ទាំង​ប៉ា​ ​និង ​ម៉ាក់​ ​សុទ្ធតែ​ស្រស់​ស្អាត​ ​និង​ សង្ហា​ដូចគ្នា​។តើលោកអ្នកយល់យ៉ាងណាដែល?ប្រភព៖ហ្វេសបុក