ស្រែកច្រៀងមួយបទឡើងផ្អើររបស់ លៀង ចាន់ឡា ប៉ះជាមួយនិង​ អាន់​ យ៉ា(មានវីដេអូ)

694

(ភ្នំពេញ)៖បង្អូនប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា បេក្ខភាព X Factor លាង ចាន់ឡា ទោះបីមិនបានជាប់នៅក្នុងការប្រកួតយ៉ាងណាក្តី ក៏ប៉ុន្តែនាងហាក់ដូចជាមានប្រជាប្រិយភាព និងហាងឆេងមិនធម្មតា នៅក្នុងការឡើងច្រៀងតាមតន្ត្រីតូចធំជាច្រើន គួរឲ្យកត់សម្គាល់។ ជាក់ស្តែង​កាលពីពេលថ្មីៗ តារាស្រីវ័យក្មេងរូបនេះ បានលេចមុខនៅក្នុងការច្រៀងនៅលើកញ្ជក់ទូរទស្សន៍ ដែលបានធ្វើការបកស្រាយ និងស្រែកច្រៀងបានយ៉ាងខ្ពស់ៗ​ ជាមួយនឹងតារាស្រីមួយដួងទៀត អាន់ យ៉ា ក្នុងបទ«រស់ជាខ្លួនឯង» ច្រៀងរួមគ្នាយ៉ាងស៊ីចង្វាក់គ្នា។ ជាមួយគ្នានេះដែរ ឃើញថាសមត្ថភាពការច្រៀងរបស់នាង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងឡើង អាចស្រែក

ច្រៀងបានយ៉ាងល្អ រីឯការតែងខ្លួនរបស់ ចាន់ឡា ក៏កាន់តែប្លែកបន្តិចម្តងៗផងដែរ។ ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តចំពោះការច្រៀងរបស់អ្នកទាំង២ ដែលទោះបីជានៅក្មេងខ្ចីយ៉ាងណា តែសមត្ថភាពពិតជាល្អខ្លាំង។ តើបងប្អូនយល់យ៉ាងណាដែល?(ប្រភព៖ហ្វេសបុ៊ក)