សង្រ្គាមកាបូបប្រេង ត្រូវបានបញ្ជប់សាច់រៀងនេះ ដោយសារតែ

31

(ភ្នំពេញ)៖បងប្អូន​ប្រិយមិត្ត​ពិតជាបានឃើញជាច្រើនរួចមកហើយថា​បងប្អូន​ត្រកូល​ចោម​ ​បាន​ ​Live​ ​លក់​កាបូប​តម្លៃ​រាប់ពាន់​ដុល្លារ​ ​និង​ ​មាន​អតិជន​ជាច្រើន​បា​នកុម្ម៉ង​ទិញ​ជាហូរហែ​ ​ប៉ុន្តែ​ក្រោយមក​ត្រូវ​បានគេ​ចាប់បាន​ថា​ ​កាបូប​ម៉ា​ក​ល្បី​ៗ​ទាំងនោះ​មិនមែន​ជា​របស់​ពិត​នោះ​ទេ​ ​។​ ​ដំបូង​ឡើយ​បងប្អូន​ទាំងពីរ​ ​បាន​ផ្ទុះ​ប្រតិកម្ម​ ​និង​ ​ជេរប្រមាថ​សព្វសារពើ​ទៅកាន់​អ្នក​ដែល​បាន​លើកឡើង​ថា​ ​អ្នក​ទាំង​លក់​កាបូប​ក្លែងក្លាយ​ ​។​ ​លុះក្រោយមក​បុគ្គល​ សំ​ខាន់​ៗ​ចាប់ផ្ដើម​ចេញមុខ​តវ៉ា​ ​និង​ ​មាន​ភ័ស្តុតាង​ជាច្រើន​បញ្ជាក់​ថា​ ​ពិតជា​របស់​ក្លែង

ក្លាយមែន​ ​ទើប​បងប្អូន​ស្រី​ទាំងពីរ​រូប​ ​ព្រម​បន្ទន់ឥរិយាបថ​ ​រហូត​ឈាន​ដល់​ការ​ចេញ​វីដេអូ​សុំទោស​ជា​សាធារណៈ​ ​។​ ​ ដោយឡែក​នៅ​យប់​ថ្ងៃទី​ ​០៧​ ​ខែតុលា​ ​នេះ​ ​Alex​ ​Conan​ ​Real​ ​ជា​មនុស្ស​ដ៏​សំខាន់​ក្នុង​ការ​បំបែក​រឿងរ៉ាវ​ ​លក់​កាបូប​ក្លែងក្លាយធ្វើឱ្យ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​នៅ​កម្ពុជា​ ​បាន​ ​Live​ ​បញ្ជាក់​ពី​រឿងរ៉ាវ​ដ៏​ក្ដៅ​គគុក​នេះ​បន្ថែម​ទៀត​ ​។​ ​Alex​ ​Conan​ ​Real​ ​ប្រាប់​ថា​ ​តាំងពី​បែក​ធ្លាយ​លក់កា​បូ​បក្លែង​ក្លាយ​ ​អ្នកនាង​ ​ចោម​ ​ច័ន្ទ​ ​និង​ ​ចោម​ ​ក្វាន់​ ​បាន​សម្រុក​សង​លុយ​គេ​ទាំងយប់​ទាំង​ថ្ងៃ​ ​រហូតមកដល់​ពេល

នេះ​ ​សរុប​មិន​ក្រោម​ ​១០​ ​ម៉ឺន​ដុល្លារ​នោះ​ទេ​ ​។​ ​ តាម​ការ​ ​Live​ ​នោះ​ ​Alex​ ​Conan​ ​Real​ ​បាន​បញ្ជាក់​ថា​ ​បងប្អូន​ត្រកូល​ចោម​អ្នកនាង​ ​ចោម​ ​ច័ន្ទ​ ​និង​ ​ចោម​ ​ក្វាន់​ ​បាន​ទាក់ទង​ទៅ​រូបលោក​ផ្ទាល់​ដើម្បី​សំណូមពរ​ឱ្យ​លោក​បញ្ចប់​ការ​ជេរប្រទេច​ផ្ដាសា​តទៅទៀត​ ​ហើយ​សុំ​ទុក​ពេល​ឱ្យ​ពួកគេ​ធ្វើការ​ដោះស្រាយ​ជាមួយ​​ប្រជាជន​ដែល​ជា​ជនរងគ្រោះ​ទាំងអស់​ ​។​ ​បន្ថែម​លើ​ពីនេះ​ ​អ្វី​ដែល​លោក​ទទួល​បាន​មក​ ​គឺ​បងប្អូន​ត្រកូល​ចោម​ ​នឹង​ព្រម​ទទួលស្គាល់​ថា​ពិតជា​លក់​កាបូប​ក្លែងក្លាយ​ ​និង​ ​ធ្វើការ​ ​Live​ ​សុំទោស​ជា​សាធារណៈ​ជាមួយ​បងប្អូន​ទាំង​

​៤​ ​របស់​ពួកគេ​ផ្ទាល់​តែម្ដង​ ​។​ ​​យ៉ាងណាក្ដី​ជនរងគ្រោះ​មួយចំនួន​ទៀត​ ​ដែល​បាន​ចាញ់បោក​បងប្អូន​ស្រី​ស្អា​តៗ​លើ​ ​នឹង​បន្ត​ដាក់ពាក្យ​បណ្ដឹង​ដើម្បី​ឱ្យ​ច្បាប់​ដោះស្រាយ​ទៅតាម​នីតិវិធី​ ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ទៀត​ពី​ ​Alex​ ​Conan​ ​Real​។​​ ​តើលោកអ្នកយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?(ប្រភព៖ហ្វេសបុ៊ក)