លេចធ្លោតែម្តងលើកនេះ ពេជ្រ សូលីកា ជាមួយខ្សែរ.ក ពេជ្យ និងលេងឈុតពណ៌ស្វាយ ឃ្ជូតឃ្ជូត ខ្លាំងណាស់

34

(ភ្នំពេញ)៖បងប្អូនប្រិយមិត្តជ្រាបច្បាស់រួចហើយថា កញ្ញា សូលីកា នៅតែទទួលបានការថតស្ពតពាណិជ្ជកម្មនិងសំអាងការជាញឹកញាប់ផងដែ រជាមួយនិងបទថ្មីៗទៀតផងដែរបំរើអារម្មណ៌ទស្សនិជន ។កញ្ញាសូលីកាត្រូវបានមហាជនស្គាល់តាមរយៈបទមួយ របស់លោក នីកូ មានចំណងជើងថា អោបបងនឹកគេ ដែលបទនេះជាបទដ៏ល្បីរបស់លោក នីកូ ហើយចូលរួមសម្ដែងដោយកញ្ញា សូលីកាញ្ញាពេជ្រ សូលីកាជាអតីតតារាចម្រៀងនិងជាតារាសម្ដែង របស់ផលិតកម្មM។។បើនិយាយពីសម្រស់របស់ កញ្ញា សូលីកា​វិញស្រស់ស្អាត មិនចាញ់

តារាភាយយន្តផ្សេងប៉ុន្មានទេ។ហើយនៅថ្ងៃនេះកញ្ញា សូលីកាបានផុសរូបថតនៅលើបណ្ដាញសង្គមរបស់នាងដោយគ្រងឈុតប្រពៃណីខ្មែរពិតជាស្រស់ស្អាតខ្លាំងណាស់។តាមការសាកសួរ បានឲ្យដឹងថា សូលីកា បង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងកិត្តិយស ក្នុងពិធីតាំងពិព័រណ៌គ្រឿងពេជ្រ Chateau Des Gems យ៉ាងកក្រើកមួយ ក្រោមអធិបតីភាពលោកជំទាវ ទៀង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប។ កម្មវិធីនេះ ត្រូវបានម្ចាស់កម្មវិធីធ្វើឡើងជាមួយនឹងការប្រគល់ថវិកា៥០លាន រៀលជូនមន្ទីរពេទ្យកុមារអង្គរខេត្

សៀមរាប ដែលវេលានោះ សូលីកា នាងបាន អំពាវនាវយ៉ាងទទូច ដើម្បីឲ្យមានចូលរួមផ្ដល់សប្បុ រសធម៌ជួ យមន្ទីរពេទ្យកុមារខាងលើផង។គួរកត់សម្គាល់ នៅការបង្ហាញនោះដែរ មិនត្រឹមតែម៉ូដស្រស់ស្អាត ស៊ីទៅនឹងមនុស្សស្ រស់ ផូរផង់ប៉ុណ្ណោះទេ តែរាត្រីនោះគេបានកត់សម្គាល់ឃើញថា តារាស្រី បង្ហាញខ្លួន អមដោយឈុតគ្រឿងពេជ្រលើដងខ្លួនដែលមានតម្លៃរាប់ម៉ឺនដុល្លារថែមទៀត ដែលធ្វើឲ្យនាង សម្រស់កាន់តែទាក់ទាញខ្លាំង។ តើលោកអ្នកយល់យ៉ាងណាដែលចំពោះរឿងមួយនេះ?(ប្រភព៖ហ្វេសបុ៊ក)

ទស្សនារូបភាព