តើស្រីៗគ្នាយើងអ្នកណាជាហ្វេនតារាសង្ហារនេះខ្លះ Dome Pakorn បង្ហាញវត្តមាន លើទឹកអង្គរវត្ត

27

(ភ្នំពេញ)៖បងប្អូនប្រិយមិត្តពិតជាបានជ្រាបច្បាស់រួចមកហើយថា កាលពីថ្មីៗនេះ សម្រាប់ការអញ្ជើញមក ប្រទេសកម្ពុជា លើកនេះដែរ Dome បានឆ្លៀតពេលទៅកម្សាន្តនៅខេត្តសៀ មរាប ដែលសម្បូរទៅដោយប្រាសាទបុរាណខ្មែរ និងសម្បត្តិវប្បធម៌នានាជាច្រើនទៀតដែរ។ជាពិសេស យោងតាមគណនីអ៊ីនស្ដារក្រាមរបស់ Dome ក៏បានបង្ហោះរូបភាព ជាច្រើនសន្លឹក បង្ហាញតាំងពីពេល មកដល់ដំបូង ព្រមទាំងមិនភ្លេចក្នុងការផ្ដិតយករូបភាព​ នៅខាងមុខអង្គរវត្ត អមដោយទេសភាព ស្រស់ត្រកាលនោះទេ។ដោយឡែក បើនិយាយពីហ្វេនៗវិញ

គ្រាន់តែដឹងថា Idol របស់ខ្លួនមានវត្តមាននៅលើប្រទេសកម្ពុជាបែបនេះ ក៏បានចែករំលែកតគ្នា និងបញ្ចេញមតិចង់ជួបលោក Dome ផ្ទាល់គ្រប់គ្នាតែម្ដង៕គូរបញ្ចាក់ផងដែរថា លោក Dome Pakorn ដែលជាតារាសម្ដែងប្រុស និងពិធីករ ដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ បានលេចវត្តមានក្នុង ទឹកដីប្រទេសខ្មែរ បង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗយ៉ាងខ្លាំង។ចង់ជ្រាបច្បាស់ ។តើបងប្អូនប្រិយមិត្តយល់យ៉ាងណាដែល?(ប្រភព៖ហ្វេសបុ៊ក)

ទស្សនារូបភាព