កាន់តែគៀកថ្ងៃពិសេសអ្នកនាង ឪក សុគន្ធកញ្ញា លេងឈុតពណ៌ផ្កាឈូកខ្ចី ស្អាតកប់

27

(ភ្នំពេញ)៖ ប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយថា តារាស្រីដែលមានឈ្មោះបោះសំលេងដូចជាអ្នកនាង ឱក សុគន្ធកញ្ញា គឺតារាស្រីម្នាក់ដែរកុំពុងតែមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង តារាស្រីដដែលមានឈ្មោះបោះសម្លេងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ត្រូវបានមហាជនសរសើរគ្រប់គ្នាថារាល់ការតែងខ្លួនរបស់តារាចម្រៀងស្រី អ្នកនាងឱក សុគន្ធកញ្ញា ត្រូវបានអ្នកគាំទ្រជាច្រើននាំគ្នាចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ សម្រាប់

សប្តាហ៍នេះក៏កាន់តែប្លែកភ្នែក ក្រោយអ្នកម្តាយសម័យថ្មីរូបនេះ បានធ្វើការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់យ៉ាងប្លែកភ្នែ កបែបសុភាពគួរឲ្យសរសើរ ទោះបីជាកំពុងពរពោះកូនក្នុងផ្ទៃយ៉ាងណាក្តី ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា។ ដោយក្នុងនោះ

ឃើញថា នាងជ្រើសរើសឈុតសម្លៀកបំពាក់ខ្មែរ ធ្វើឡើងយ៉ាងសុភាព ជាមួយនឹងម៉ូតសក់យ៉ាងប្លែកអង្គុយលើកៅ អីគណកម្មការកម្មវិធី X Fac tor ពោរពេញដោយភាពជឿជាក់ និងស្រស់ស្អាតយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាពេញចិត្តជាមួយនឹងការតែងខ្លួនរបស់នាង ដែលទោះបីជាកំពុងតែពរពោះកូនក្នុងផ្ទៃយ៉ាងណាក្តី ការតែងខ្លួនរបស់នាងនៅតែស្អាត សុភាព បែបថ្លៃថ្នូរ មិនបញ្ចេញនូវភាពស៊ិចស៊ីនោះទេ។តើបងប្អូនយល់យ៉ាងណាដែល?

ទស្សនារូបភាព