ខោខ្លីលើជង្គង់ ម៉ូតចាស់សោះ តែពេលនេះ តារាស្រីៗ នាំគ្នាលើកមកស្លៀក បានហ្វេសសិនថ្មីទៀតបាត់!!

39

(ភ្នំពេញ)៖បងប្អូនប្រិយមិត្តធ្លាប់បានជ្រាបហើយថាការពិតថា ជាយូណាស់មកហើយគឺមានការវិវត្តន៍ពីមួយទៅមួយរហូតមកទល់នឹងពេលនេះ។ ស្ទាយ៍លេងខ្លួនរបស់មនុស្សស្រី តែងតែវិលចុះវិលឡើង ជួនកាលក៏យកម៉ូតខ្លះ កែច្នៃចុះឡើង ត្រឡប់មកម៉ូតថ្មីក៏មានដែរ ធ្វើឲ្យ

មនុស្សប្រុស តាមមើលមិនទាន់នោះទេ។ ជាក់ស្តែង នាមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា​តារាខ្មែរ បាននាំគ្នាជ្រួលជ្រើម ស្លៀកខោខ្លី ត្រឹមជង្គង់បែបរឹប ជាមួយនឹងអាវខ្លី​ ដែលអាចមើលឃើញរាងបានស្រស់ស្អាត ពេលស្លៀកឈុតបែបនេះទៅ។ ប៉ុន្តែឲ្យដល់ទៅ

ម៉ូតខោនេះ វាបានចេញយូរណាស់មកហើយ គ្រាន់តែ ពេលនេះ គេនាំគ្នា លើកមកស្លៀកជាថ្មី ធ្វើឲ្យ មានភាពល្បីល្បាញ និងចាប់អារម្មណ៍ ឡើងវិញ យ៉ាងដូច្នោះដែរ។ យ៉ាងណាមិញ នៅពេល តារាៗ នាំគ្នា លេងស្ទីលម៉ូតខោបែបនេះ ហ្វេនៗ ក៏បានមើលឃើញថា ពួកគេ ពិតជាមានភាពទាក់ទាញ និង ក៏ជា ហ្វេសសិនថ្មី សម្រាប់ពួកគេ ក្នុងនាមជាតារាផងដែរ៕ តើប្រិយមិត្តយល់យ៉ាងណាដែល?(ប្រភព៖ហ្វេសបុ៊ក)