ជួយស៊ែរម្នាក់មួយទៅ មិនអស់អ្វីទេ! បងស្រីរូបស្រស់ម្នាក់នេះគាត់ បានបាត់រថយន្ត ខនៈយប់មិញនេះ

44

(ភ្នំពេញ)៖បងប្អូនប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីយប់មិញនេះ បើតាមការបង្ហោះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងភេទទីបី យេ យេ មាឌធំ បានឲ្យដឹងថាខ្លួន បានបាត់រថយន្តមួយគ្រឿង បានធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម មានការភ្ញាក់ផ្អើលខ្លាំង។ ជាមួយគ្នានេះដែរ តារាសម្ដែងភេទទីបីមាឌធំ ដ៏មានប្រជាប្រិយភាពរូបនេះ ក៏បានសរសេរនៅក្នុងការបង្ហោះនោះថា«សុំបងប្អូនមេត្តាជួយស៊ែរផងប្អូនខ្ញុំបានបាត់ឡានHighlanderដែលមាន ស្លាកលេខ 2AQ​4327 បើបងប្អូនប្រទះឃ

ញជួយខលមកលេខ069 600 119/061 600 119.សូមអរគុណទុកជាមុន ដោយក្ដីគោរពពីនាងខ្ញុំ»។ លើសពីនេះទៅទៀតនោះ បើតាមការឆ្លើយតបរបស់នាង ជាមួយនឹងអ្នកគាំទ្របានឲ្យដឹងទៀតថា រថយន្តដែលខ្លួនបានបាត់ គឺនៅខាងមុខវត្តបុទុមវត្តី ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន នាំគ្នាស៊ែរចែករំលែកគ្រប់គ្នាតែម្ដង។ យ៉ាងណាមិញ យើងមានតែសូមជូនពរឲ្យ កញ្ញា យេ យេ ឆាប់បានរកឃើញរថយន្តដែលបាត់នោះឆាប់ៗនេះចុះ៕តើបងប្អូនយល់យ៉ាងណាដែរ?(ប្រភព៖ហ្វេសបុ៊ក)