ទឹកចិត្តជាឪពុកវ័យចំណាស់ម្នាក់ ខំហត់នឿយព្រោះតែ ខំសន្សំប្រាក់ដើម្បីទិញស្បែកជើងថ្មីឲ្យកូនប្រុស

78

(ភ្នំពេញ)៖បងប្អូនប្រិយមិត្តនឹងបានជ្រាបច្បាស់ថាទឹកចិត្តឪពុកគឺបែបណាហើយ។ ឪពុកម្ដាយគ្រប់រូបតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនៗ ទោះបីជាត្រូវពិបាកហត់នឿយយ៉ាងណាក៏ដោយ។ ជាក់ស្ដែង ថ្មីៗនេះ ក្នុងប្រទេសហ្វីលីពីន ឪពុកក្រីក្រវ័យចំណាស់ម្នាក់ យកប្រាក់ដែលខំសន្សំយ៉ាងយូរ ដើម្បីទិញស្បែកជើងថ្មីឲ្យកូនប្រុស។ យោងតាមគេហទំព័រហ្វេសប៊ុកឈ្មោះ Philippine trends and news បានបង្ហោះរូបភាពដែលបង្ហាញពីបុរសវ័យចំណាស់និងកូនប្រុសកំពុងឈរពីមុខកន្លែងគិតប្រាក់ ដោយសរសេរថា បុរសវ័យចំណាស់បានយកកំប៉ុងដាក់

កាក់ចេញពីកាបូបស្ពាយ បន្ទាប់មកចាប់ផ្ដើមរាប់ម្ដងមួយៗ។ នៅពេលដែលគាត់រាប់គ្រប់ចំនួនសម្រាប់តម្លៃស្បែកជើងរួចមក ទឹកមុខរបស់គាត់មានភាពរីករាយយ៉ាងខ្លាំង។ រឿងរ៉ាវរបស់គាត់កំពុងមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងបានទទួលការកោតសរសើរ និងអាណិតអាសូរទៀតផង។ យ៉ាងណាមិញ មានមហាជនមួយចំនួនបានស្នើសុំលេខទំនាក់ទំនង ឬអាស័យដ្ឋានដើម្បីផ្ដល់ជាជំនួយទៅដល់គាត់ផងដែរ។តើបងប្អូនយល់យ៉ាងណាដែល?(ប្រភព=ហ្វេសបុក)

សូមទស្សនា រូបភាព