បង្រៀនម៉ែលេង ហ្វេកបុក និងឡាញ តែផ្ញើរសារទៅរកមិនដែលតប ពេលដឹងការពិតស្ទើរទប់ទឹកភ្នែកមិនជាប់

18098

ប្រិយមិត្តជ្រាបច្បាស់ហើយថារឿងដែលនឹងលើកយកមកជំរាបដល់មិត្តអ្នកអានក្នុងសង្គមទាំងអស់បានដឹងនោះគឺជារឿងដែលខ្ញុំបានបង្រៀនម៉ាក់អោយលេង ហ្វេកប៊ុក ។ដំបូងឡើយខ្ញុំរៀនចប់ភ្លាមប៉ាក៏ស្លាប់ ខ្ញុំក៏ត្រូវធ្វើការយកលុយរៀនបរិញ្ញាបន្តដោយខ្លួនឯង។២ឆ្នាំក្រោយមកខ្ញុំបានបញ្ចប់បរិញ្ញា បន្ទាប់មកខ្ញុំបានទៅធ្វើការនៅ ឈាងម៉ៃ បាន ២ ទៅ ៣ ខែតែដោយសារឆ្ងាយពេក ខ្ញុំក៏ត្រឡប់មកផ្ទះរកការងារធ្វើផ្សេងទៀត ។ ក្រោយមកខ្ញុំក៏បានធ្វើការនៅក្នុងក្រុងតែខ្ញុំត្រូវជួលបន្ទប់ស្នាក់នៅ តែអាចមកផ្ទះ ២រឺ ៣ដងក្នុង​១ខែដែរ។

តែដោយសារកិច្ចសន្យាកាងារតែ ៦ ខែមិនដឹងថាបានបន្តកាងារនេះទៀតរឺអត់ទេ? ទើបខ្ញុំគិតថាប្រហែលជាត្រូវប្ដូរកាងារទៀតហើយខ្ញុំជាកូនដែលស្និតស្នាលនឹងម៉ាក់ណាស់ ចូលចិត្តបង្អួតខោអាវ រឺទៅជួបអី​កន្លែងណា​តែងតែ​យកមកនិយាយអោយម៉ាក់ស្ដាប់ ហើយម៉ាក់គាត់បារម្មណ៍ពីខ្ញុំខ្លាំងណាស់ ព្រោះខ្ញុំចូល​ចិត្តដើរលេងទៅគ្រប់កន្លែង។ខ្ញុំក៏គិតថាបើម៉ាក់ចេះលេងFacebook​​រឺ Line នឹងបានផ្ញើរ​រូប​រឺវីដេអូអោយម៉ាក់ គាត់នឹងបានឈប់បារម្មណ៍។ ខ្ញុំក៏អោយទូរសព្ទ Nokai ទៅម៉ាក់ហើយបង្រៀនម៉ាក់អោយលេង Facebook។ Friend ក្នុងFacebookរបស់ខ្ញុំមានមិនដល់១០នាក់ទេ ម៉ាក់គឺជា Super Like របស់ខ្ញុំតែម្នាក់ ព្រោះខ្ញុំបានប្រាប់គាត់ថា​ពេលមើលរូបអ្នកណាហើយត្រូវតែចុចlike អោយ ។ តែដល់ពេលខ្ញុំបានទៅធ្វើការនៅបាងកក មុននឹងខ្ញុំទៅធ្វើការងារថ្មីនោះខ្ញុំបានសំរាកនៅផ្ទះ១៥ថ្ងៃ ។ខ្ញុំបានទៅផ្សារជាមួយបងថ្លៃ គាត់ក៏ប្រាប់ខ្ញុំថា«« បានឃើញសៀវភៅ​នៅជិតតុគ្រឿងសំអាងទេ​?​បងទៅរកមើលបញ្ជីថ្លៃជីនិងថ្លៃថ្នាំ ហើយឃើញម៉ាក់សរសេរពីរឿងឯង បងអានហើយឡើងភាំង ឯងសាកទៅអានមើល៍!»» ​មកផ្ទះវិញពេលស្ងាត់គ្មានអ្នកណានៅខ្ញុំក៏លួចទៅបើកអាន ទឹកភ្នែកខ្ញុំដណ្ដើមគ្នាហូរមកមិនឈប់ ព្រោះម៉ាក់គាត់ខំសរសេរខុសផងត្រូវផង លប់ចោលគូសចោល គាត់ព្យាយាមសរសេរដើម្បីText ជាមួយខ្ញុំតាមFacebook។**មូលហេតុដែលធ្វើអោយខ្ញុំយំកាន់តែខ្លាំងនោះគឺគាត់មិនដែលបានផ្ញើរសារមកខ្ញុំទេ។ឃ្លាដែល

គាត់សរសេរ ក្នុងសៀវភៅ ««ម៉ាក់ជួយត្រេកអរណាកូន! ញ៉ាំបាយហើយនៅ? ម៉ាកជាកំលាំងចិត្តអោយកូនណា! នៅមានច្រើនទៀតណាស់តាំងពីពេលនោះ រាល់ព្រឹកមុនខ្ញុំទៅធ្វើការ តែងតែប្រាប់ម៉ាក់ថា ««មកធ្វើ ការហើយ»» និងផ្ញើររូបអោយម៉ាក់ទៀត ពេលទៅណារឺញ៉ាំអីក៏ផ្ញើរទៅដែរ ម្លោះហើយម៉ាក់គាត់តែងមកអង្គុយចាំមើលFacebook ជំនួសនូវការរង់ចាំខ្ញុំ ។ពេលណាបាត់មិនឃើញPost រឺ Textទៅ គាត់នឹង Text មកសួរហើយអោយផ្ញើររូបអោយគាត់ផង។រហូតបច្ចុប្បន្នយើងមានប្រព័ន្ធInternetដែលអាចនិយាយមើលមុខគ្នាបានគ្រប់ពេល លើកលែងតែពេលធ្វើការថែមម៉ោងដែលម៉ាក់តែងតែផ្ញើរសារមកប្រាប់ថា ««ម៉ាក់គេងហើយមិនបានចាំនិយាយទេ»» ជាមួយ រូប Sticker ទុកអោយ។នៅថ្ងៃសំខាន់ៗ រឺពេលសំរាកយូរៗ ខ្ញុំតែងតែមកផ្ទះជួបម៉ាក់ព្រោះការជួបមកគ្នាពិតៗធ្វើអោយយើងរីករាយនិងកក់ក្ដៅ។ ចុងក្រោយសុំផ្ដាំទៅអ្នកដែលធ្វើការ រឺសិក្សានៅឆ្ងាយ សព្វថ្ងៃនេះអាចcallមើលមុខគ្នាបានហើយ​គួរតែcallរកអ្នកមានគុណសួរគាត់ថាចង់សាករៀនប្រើបណ្ដាញInternetទេ ពួកគាត់ក៏ចង់ឃើញយើងគ្រប់ពេលដែរ យើងគួរប្រើទូរសព្ទទំនើប និងបណ្ដាញInternetសំរាប់បន្ថែមក្ដីស្រលាញ់មិនមែនមកបំផ្លាញក្ដីស្រលាញ់ទេ។